ក្នុងវិធីបុណ្យសំពះលោកខែ តើសហពន្ធ័ជនបរទេសកំពុងតែមានគំនិតអ្វី?

មានកន្លែងជាច្រើនដែលរៀបចំកម្មវិធីដើម្បីអបអរសារទបុណ្យសំពះលោកខែដែលមកដល់ឆាប់ៗនេះ
។ឯក្រសួងមហាផ្ទៃផ្នែកកិច្ចការជនបរទេសក៍បានរៀបចំកម្មវិធីនេះនៅអារគាជាន់ទី11
នៅក្នុងវេទិការនោះបានអញ្ជើញសហពន្ធ័ជនបរទេសជិត200នាក់ចូលរួមសប្បាយរីករាយក្នុងបុណ្យសំពះលោកខែ
នេះ។ផ្ទឹមនឹងនោះដែរ
ស៊េរីទូរទស្សឹន៌TVBSនឹងក្រុមហ៊ុនUMCក៍បានថ្លែងការអំពីគំរោងការណ៍ដែលរួមដៃជាមួយផ្នែកកិច្ចការជនបរទេស
កសាងស៊េរីប៉ុស្តិ៏ទូរទស្សន៍ដែលមានចំណងជើងថា 「តៃវ៉ាន់ជាផ្ទះរបស់ខ្ញុំ」
នឹង「បណ្តាញពត័មានសហពន្ធ័ជនបរទេសទូទាំងពិភពលោក」យោងតាមគំរោងការណ៍ខាងលើនេះ
ដើម្បីពង្រីកផ្សព្វផ្សាយរដ្ឋាភិបាលតៃវ៉ាន់ដែលយកចិត្តទុកដាក់ថែរក្សាចំពោះបងប្អូនសហពន្ធ័ជនបរទេស៕

ប៉ុន្មានឆ្នាំកន្លងមកនេះ
រដ្ឋាភិបាលតៃវ៉ាន់បានជម្រុញផ្សព្វផ្សាយអំពីគំរោងការណ៍បង្ហាត់បង្រៀននឹងសុខុមាលភាពដល់សហពន្ធ័ជនបរទេស
រដ្ឋាភិបាលបានដឹងថា សហពន្ធ័ជនបរទេសក្នុងចំនួយ50ម៉ឺននាក់នេះបានក្លាយជាមួយចំណែកនៅតៃវ៉ាន់
ហើយអនាគតក្រោយនិងប៉ះពាល់យ៉ាងជ្រាលជ្រៅទៅដល់ទឹកដីតៃវ៉ាន់ ។ចៅហ្វាយក្រុងលោកជូ
លីលន់នឹងអគ្គប្រធានក្រសួងមហាផ្ទៃលោក ឈិន ឈុនជីងបានមានគំនិតថាៈ
កូនចៅសហពន្ធ័ជនបរទេសជំនាន់ក្រោយ
ពួកគេគឺជាកិត្តិមជនដ៍សំខាន់មួយដែលអាចនាំមកនូវការរីកចំរើនចំពោះទឹកដីតៃវ៉ាន់នៅអនាគតក្រោយ
ជាពិសេសនៅលើការអភិវឌ្ឍន៏ផ្នែកពាណិជ្ជករនៅអាស៊ីអាគ្នេយ៏៕

នៅក្នុងថ្ងៃ24ខែឧសភានេះ
មានសហពន្ធ័ជនបរទេសជាច្រើនបានចូលរួមក្នុងកម្មវិធីអបអរសារទពិធីបុណ្យសំពះលោកខែ
នៅក្នុងចំណោមមនុស្សអូរអរនឹងសម្លេងសើចនេះ
ក្នុងចិត្តរបស់សហពន្ធ័ជនបរទេសគ្រប់រូបសុទ្ធតែមានរឿងអតីតរៀងៗខ្លួន។អ្នកយកពត័មាននៅ
「បណ្តាញពត័មានសងពន្ធ័ជនបរទេសទូទាំងពិភពលោក」បានធ្វើការសំភាសន៍ទៅលើសហពន្ធ័ជនបរទេសប៉ុ
ន្មាននាក់ដែរ ពួកគេបានរៀបរាប់ប្រាប់អំពីបទពិសោធន៏ដែលពួកគេធ្លាប់ឆ្លងកាត់ក្នុងជីវភាពនៅតៃវ៉ាន់៕

អ្នកស្រីលី ជរ័ លីន ដែលជាជនជាតិវៀតណាមរៀបការមកតៃវ៉ាន់9ឆ្នាំ បានមានប្រសាសន៍ថាៈ
ពេលគាត់មកតៃវ៉ាន់ដំបូងពីព្រោះខ្លួនជាសហពន្ធ័ជនបរទេស គាត់មានអារម្មណ៍ថាខ្លួនមានតម្លៃទាប
តែសំណាងល្អស្វាមីគាត់នឹងសហគមន៍ញាតិជិតខាងជួយ ឱ្យគាត់ឆ្លងផុតនូវក្តីលំបាកគ្រប់បែបយ៉ាង
ហើយបានចូលសម្រុះក្នុងជិវភាពនៅតៃវ៉ាន់ ឥឡូវនេះគាត់ធ្វើការនៅរោងចក្រផលិតអេឡិចត្រូនិ
។គាត់សង្ឃឹមថាអនាគតក្រោយរដ្ឋាភិបាលតៃវ៉ាន់និងកាន់តែយកចិត្តទុកដាក់ទៅលើការបង្ហាត់បង្រៀនភាសារជាតិដើម
របស់ខ្លួនចំពោះកុមារជំនាន់ក្រោយ៕

មួយក្រុមនេះគឺនារីជាជនជាតិឥណ្ឌូនេស៊ី ពួកគេមានចរឹតរស់រវើក
ហើយមានសម្លេងសើចមិនឈប់។Fonnyគាត់មកតៃវ៉ាន់20ឆ្នាំជាងហើយ ឥឡូវនេះគាត់ធ្វើការស្មក្រ័ចិត្ត
បកប្រែនៅផ្នែកកិច្ចការជនបរទេស ឯមិត្តភក្គ័គាត់ដែលមានឈ្មោះShandy Ester នឹងChristina Dewi
ក៍មកចូលរួមក្នុងកម្មវិធីនេះដែរ ពួកគេម្នាក់ៗរៀបការមកតៃវ៉ាន់ជាង10ឆ្នាំទៅហើយ៕

ពួកគាត់បាននិយាយថា ពួកគាត់រីករាយណាស់ដែលបានមកចូលរួមកម្មវិធីដ៍មាននយ័នេះ
នេះបានបញ្ជាក់ថារដ្ឋាភិបាលតៃវ៉ាន់បានថែរក្សានឹងយកចិត្តទុកដាក់ទៅលើសហពន្ធ័ជនបរទេស។ពួកគាត់មានប្រសា
សថាៈ ពេលមកតៃវ៉ាន់ដំបូងអ្វីក៍មិនយល់ដែរ
ពេលនោះរដ្ឋាភិបាលក៍មិនបានយកចិត្តទុកដាក់សហពន្ធ័ជនបរទេសដូចជាពួកគាត់នោះទេ
នៅពេលខ្លួនត្រូវការអ្នកជួយ ពួកគាត់ត្រូវរកស្វាមីរបស់ខ្លួន Esterបាននិយាយថាៈ
ជូនកាលមិនដឹងរកអ្នកជួយក៍តេទៅឥណ្ឌូនេស៊ីដើម្បីរកអ្នកជួយ
ប៉ុន្តែឥឡូវនេះរដ្ឋាភិបាលបានស្ទុះស្ទាបយកចិត្តទុកដាក់ទៅលើសហពន្ធ័ជនបរទេស៕

Esterមានគំនិតដូចជា អ្នកស្រីលី ជរ័លីនដែរ
ពួកគាត់សង្ឃឹមថារដ្ឋាភិបាលតៃវ៉ាន់អាចជួយដល់កូនចៅសហពន្ធ័ជនបរទេសជំនាន់ក្រោយទៅលើការអប់រំ។Esterបាននិ
យាយថាៈ នៅក្នុងសាលាពីព្រោះដោយសារពិន្ទុមិនបានល្អប្រសើរត្រូវបានគេដាក់តម្លៃទាបទៅលើកូនរបស់ពួកគាត់
ដូច្នេះគាត់សង្ឃឹមថារដ្ឋាភិបាលនិងអាចមានគំរោងការណ៍ដូចជាបង្ហាត់បង្រៀនមេរៀនដែលក្រោយពីចេញពីរៀន
ដើម្បីជួយដល់សហពន្ធ័ជនបរទេសនឹងកូនពួកគេ។ពួកគាត់គិតថា
ឥឡូវនេះជិវភាពនៅតៃវ៉ាន់ល្អប្រសើរហើយរដ្ឋាភិបាលក៍ថែរក្សាដល់ពួកគាត់ ប្រហែលជាមូលហេតុនេះហើយ
ទើបឱ្យពួកគេបង្ហាញនូវក្តីរីករាយក្រៃលែងក្នុងកម្មវិធីនេះ ដណ្តើមគ្នាថតជាមួយលោកនាយកផ្នែកកិច្ចការជនបរទេស
ប្រៀបដូចជាយុវនារីបានជួបតារាដ៍ល្បីម្នាក់ ៕

ប៉ុន្តែមានអ្នកសប្បាយរីករាយក៍មានអ្នកទុកលំបាកដែរ។បើប្រៀបធៀបជាមួយនារីជនជាតិឥណ្ឌូនេស៊ីដែលកំពុង
សប្បាយរីករាយនេះ អ្នកស្រី អ៊ូ មេលីដែលមកពីប្រទេសកម្ពុជាបែជាបញ្ចេញនូវភាពឯកោវិញ
នាងរៀបការមកតៃវ៉ាន់14ឆ្នាំ ដោយសារកូនប្រុសរបស់នាងមានជំងឺសរីរវិទ្យានឹងវិញ្ញាណពីកំណើត
ដូច្នេះគាត់មិនអាចទៅធ្វើការបានឡើយ គាត់ត្រូវនៅផ្ទះមើលថែរកូន ។ឯស្វាមីគាត់ក៍បានចូលនិវត្តន៍ហើយ
ហើយប្រាក់ចូលនិវត្តន៍ក៍ក្លាយជាប្រាក់ចំណូលតែមួយគត់សម្រាប់ពួកគាត់
ហើយនាពេលខាងមុខនេះក៍ត្រូវប្រើអស់ដែរ។គាត់បានទប់ទឹកផ្នែកហើយនិយាយថាៈ
ជិវភាពឥឡូវនេះមានការលំបាកខ្លាំងណាស់
ប៉ុន្តែគាត់បែជាគ្មានលត្ថភាពកែប្រែជិវភាពដ៍លំបាកនេះ។នាពេលខាងមុខនេះត្រូវប្រឈមនិងគ្រួសារដាច់ពោះនឹងបញ្ហា
ថែរក្សាកូន ធ្វើឱ្យគាត់បាត់បង់ការជឿជាក់ទៅលើអនាគតក្រោយ៕

ក្នុងកម្មវិធីបុណ្យសំពះលោកខែនេះមើលទៅគួរឱ្យអ៊ូរអរមែន ប៉ុន្តែផ្ទៃក្នុងបង្កប់នូវប្រភេទអារម្មណ៍មនុស្សជាច្រើន
តែអ្វីដែលពួកយើងអាចធ្វើបានគឺ ជួយឱ្យពួកគេបង្ហាញចេញនូវសម្តីដែលកប់ក្នុងចិត្ត
មិនថាក្តីរីករាយរឺក្តីលំបាកទឹកភ្នែកនោះទេ ឯអ្វីដែលរដ្ឋាភិបាលត្រូវធ្វើនោះគឺ
ព្យាយាមជួយនឹងផ្តល់ជូននូវការថែរក្សាទៅលើពួកគេ
ពីព្រោះសហពន្ធ័ជនបរទេសទាំងនេះគឺជាសារៈសំខាន់ចំពោះការអភិវឌ្ឍន៍នាពេលអនាគតក្រោយនៅតៃវ៉ាន់
នេះក៍ជាការបញ្ជាក់អំពីការគោរពអត់អោនទៅលើវប្បធម៌ចម្រុះនៅលើទឹកដីតៃវ៉ាន់ដែរ៕