យោងតាមមហោស្រពភាពយន្តនិស្សិតអាចមើលឃើញប្រធានបទសហពន្ធ័ជនបរទេស

ក្រសួងអប់រំក្រុងតៃប៉ិៈថ្មី បានដាក់លំដាប់សម្រាប់「វប្បធម៍និងអប់រំជាអន្តរជាតិ」ក្នុងខែ6នេះ
ព្រមទាំងរៀបចំពិធីចាប់ផ្តើមដំណើរការណ៍រវាងមហោស្រពភាពយន្តនិស្សិតនឹងទទួលពានរង្វាន់ជាអ្នកដឹកនាំរឿងទស្សនៈវិស្ស
យ័ដ៍ធំ។សង្ឃឹមថាយោងតាមកម្រងឯកសារក្នុងកម្មវិធីនេះ
អាចលើកទឹកចិត្តដល់ពលរដ្ឋនិងនិស្សិតជាច្រើនចូលរួមភារកិច្ចអន្តរជាតិ បង្កើនឡើងចំពោះការគោរពទៅលើវប្បធម៌ចម្រុះ៕
ក្រសួងអប់រំក្រុងតៃប៉ិៈថ្មីបានមានប្រសាសន៍ថាៈ
ដោយសារនៅក្រុងតៃប៉ិៈថ្មីជាកន្លែងមួយដែលមានសហពន្ធ័ជនបរទេសច្រើនបំផុតទូទាំងប្រទេសតៃវ៉ាន់
ដូច្នេះត្រូវដាក់ឈ្មោះប្រធានបទមហោស្រពភាពយន្តនេះថាៈ「ពពកលើមេឃនិងសេចក្តីនិទានរឿងរបស់សហពន្ធ័ជនបរទេ
ស」យោងតាមការទស្សនៈរបស់និស្សិត និងអាចបង្ហាញចេញនូវជីវភាពរស់នៅរបស់សហពន្ធ័ជនបរទេស
ក៍សូមស្វាគមន៍មាតិបិតាទាំងអស់នាំកុមារមកចូលរួមទស្សនា៕

អតីតប្រវត្តិដែលសហពន្ធ័ជនបរទេសមកតៃវ៉ាន់

《អានេ ហាសេយ៉》 អ្នកដឹកនាំរឿងលោកលាំង ឡុងបានមានប្រសាសន៍ថាៈ
និទានរឿងភាពយន្តមួយនេះនិយាយស្តីពីជនជាតិកូរ៉េម្នាក់ឈ្មោះ ហ៊ូ ស៊ីនយ៉ុង
ដែលនាំកូនមកតៃវ៉ាន់ដោយឯកោ។ក្នុងនិទានរឿងនេះបានដែរនាំពីការឆ្លងកាត់របស់គាត់នៅតៃវ់ាន់ចាប់ពីគាត់បើកហាងរហូត
ដល់សម្រេចបានសុនិន្តរបស់គាត់។
អ្នកដឹកនាំរឿងលោកលាំង ឡុងបានមើលឃើញភាពក្លាហានទោលើ ហ៊ូ ស៊ីនយ៉ុង នាងនិយាយថាៈ
សហពន្ធ័ជនបរទេសគ្រប់រូបដែលមករស់នៅតៃវ៉ាន់ ពួកគេឃ្លាតឆ្ងាយពីស្រុកមករស់នៅទឹកដីដែលខ្លួនមិនធ្លាប់ស្គាល់
នេះជាភាពក្លាហានណាស់ ដូច្នេះពួកគេត្រូវការរដ្ឋាភិបាលផ្តល់ឱកាសឱ្យពួកគេសម្រេចនូវសុបិន្តរបស់គេ៕
ចំពោះរង្វាន់សំបុត្រយន្តហោះដែលទទួលបានពីមហោស្រពភាពយន្តនោះ អ្នកដឹកនាំរឿងអ្នកស្រី ស៊ាវ
អ៊ីធីងបានមានប្រសាសន៍ថាៈពួកគេមកតៃវ៉ាន់មិនមែនដូចយើងមុនចេញទៅបរទេសមានគំរោងការណ៍រួចស្រេចនោះទេ
ពួកគេមកតៃវ៉ាន់គឺមករស់នៅទីនេះតែម្តង ដូច្នេះពួកគេទិញសំបុត្រយន្តហោះគឺចំពោះតែមកទេ
ហើយពួកគេមករស់នៅតៃវ៉ាន់ដោយជួបប្រទះនូវរឿងជាច្រើនដែលយើងស្មានមិនដល់
នេះហើយដែលត្រូវការភាពយ៉ាងក្លាហានដើម្បីដំណើររបស់ពួកគេ។តារាក្នុងនិទានរឿងនេះបានប្រាប់ពួកច្ញុំថា
ថ្វីត្បិតជីវភាពរស់នៅលំបាកមែន ប៉ុន្តែពួកគេស្មក្រ័ចិត្តតស៊ូ ប្រាកដជាអាចកែប្រែមិនខានឡើយ៕

ភាពយន្តនេះថតចេញនូវទស្សនៈវិសយ័ផ្លែកមួយចំពោះសហពន្ធ័ជនបរទេស

ក្នុងមហោស្រពភាពយន្តនេះបានថតចេញនូវទស្សនៈវិសយ័ផ្លែកៗជាច្រើន《អានេ ហាសេយ៉》 អ្នកគ្រូ ជូ
អ៊ីលីនក្រោយពីបានជួយណែនាំថតរឿងនេះចប់ហើយ គាត់បានឃើញថា
តាមពិតសហពន្ធ័ជនបរទេសវាមិនមែនខុសឆ្ងាយដូចយើងគិតនោះទេ វិជ្ជាជីវៈនឹងវប្បធម៌របស់ពួកគេក៍មិនចាញ់អ្នកតៃវ៉ាន់ដែរ
ពួកគេថែមទាំងចេះរៀនសូត្រតស៊ូក្នុងជីវិតជាងអ្នកធម្មតាទៅទៀត៕
អ្នកស្រីស៊ាវ អ៊ីធីងក៍បាននិយាយថាៈ អ្នកដែលទទួលបានសំបុត្រយន្តហោះនោះ មានឈ្មោះថាស៊ុន រួចហួយ
ជាជនជាតិខ្មែរ គាត់មានកូនស្រីម្នាក់ដែលមានជំងឺដ៍កម្រមាន ស្វាមីក៍មរណភាព ជីវភាពក្នុងផ្ទះក៍ខ្វះខាត
ប៉ុន្តែគាត់នៅតែអប់រំកូនទាំងពីរបានយ៉ាងល្អ ឯខ្លួនគាត់ក៍ខិតខំរៀនភាសារចិន
ថែមទាំងធ្លាប់បានគេអញ្ជើញសុន្ទរកថាលើវេទិកា ដូច្នេះពេលសហពន្ធ័ជនបរទេសប្រឈមមុខទៅលើការលំបាក
ពួកគេមិនមែនទន់ខ្សោយដូចយើងគិតនោះទេ បែជាប្រើកម្លាំងវិជ្ជមានប្រឈមទៅលើជីវភាពរស់នៅរបស់ខ្លួន៕

ខ្សែភាពយន្តតូចៗ តែទស្សនៈវិសយ័ដ៍ធំ

យោងតាមខ្សែរភាពយន្តនេះ
ពួកយើងបានឃើញប្រធានបទជាច្រើនពាក់ពាន់និងសហពន្ធ័ជនបរទេស។អ្នកចូលរួមថតរឿងលោកលីន ជឺឡេក
បានមានប្រសាសន៍ថាៈ ក្នុងអំឡុងពេលថតរូបភាពយន្តនេះ បញ្ហាធំបំផុតគឺភាសារ ធ្វើឱ្យគាត់បើកចំហរចិត្តមិនបាន
ឯអ្នកថតរូបលោកឈិន យ៉ូ ជឺក៍បាននិយាយថាៈពួកគេត្រូវការមនុស្សចែករំលែកអំពីទឹកចិត្តរបស់ពួកគេ។
តែការបើកចំហរចិត្តមិនបានគឺជាការបែងចែកទៅលើភាសារនឹងវប្បធម៌
បើនិយាយឱ្យដល់ទៅនេះជាបញ្ហាអប់រំមួយ។លោកនាយកហុង
ហ្វូមីនដែលចូលរួមក្នុងការអប់រំចំពោះសហពន្ធ័ជនបរទេសច្រើនឆ្នាំមកនេះគាត់បានមានគំនិតថាៈ
ការអប់រំឱ្យស្គាល់អក្សរជាសារៈសំខាន់ណាស់
ថ្វីត្បិតរដ្ឋាភិបាលបានកសាងមេរៀនភាសារកុកងឺចំពោះសហពន្ធ័ជនបរទេសពិតមែន ប៉ុន្តែអ្នកដែលមកចូលរួមមិនច្រើនទេ
ដូច្នេះអង្គភាពខាងអប់រំត្រូវផ្តល់ជូនអ្វីខ្លះដល់ពួកគេ មិនមែនរងចាំពួកគេមកចុះឈ្មោះនោះទេ៕

ស៊ាវ អ៊ីធីងគិតថាៈ សហពន្ធ័ជនបរទេសមកតៃវ៉ាន់ទីមួយគឺអាចពិភាគ្សាគ្នាបាន

ប្រសិនបើមិនអាចពិភាគ្សាគ្នាបាននោះទេ ធ្វើអ្វីមួយក៍លំបាកដែរ
ដូច្នេះត្រូវមានគំរោងការណ៍ទៅលើមេរៀនដែលពាក់ពាន់ក្នុងការអប់រំ បើមិនដូច្នេះទេពួកគេនឹងប្រមូលផ្តុំគ្នាក្នុងជនជាតិតែមួយ
បែបនេះគឺមិនអាចសម្រុះសម្រួលទៅលើជិវភាពនៅទឹកដីនេះបានឡើយ។គឺមាននយ័ថា
ដោយសារភាសារខុសគ្នាធ្វើឱ្យពួកគេគិតថាខ្លួនគឺជាជនជាតិដទៃម្នាក់ ដូច្នេះហើយទើបមិនអាចបើកចំហរក្នុងចិត្តបាននោះ៕
មូលហេតុដែលនាំឱ្យបែងចែកវប្បធម៌ គឺក្រៅពីលក្ខខណ្ឌនឹងរចនាបទ្ម័ខុសគ្នា
ម៉្យាងទៀតនោះគឺជនជាតិដើមមិនគោរពទៅលើវប្បធម៌ចម្រុះ ឫមានការយល់ច្រឡំទៅលើសហពន្ធ័ជនបរទេស។ជូ
អ៊ីលីនគិតថាៈ បរិស្ថានស្រុកកំណើតដើមនឹងរចនាបទ្ម័ជាតិដើមគឺជាមូលហេតុមួយដែលធ្វើឱ្យលក្ខណៈមនុស្សខុសផ្លែកគ្នា
នេះគឺនាំមកពិបរិស្ថាន គ្មានល្អរឺអាក្កក់នោះទេ ដូច្នេះយើងមិនត្រូវមានការរើងអើងឡើយ៕
ស៊ាវ អ៊ីធីងក៍បាននិយាដែរថាៈ ភាគច្រើនគេគិតថាជនជាតិអឺរ៉ុបជប៉ុននឹងកូរ៉េ ពួកគេមានជីវភាពរស់នៅជាស្តង់ដាខ្ពស់
ដូច្នេះពួកគេមិនមានការរើសអើងទៅលើជនជាតិទាំងនេះឡើយ ឯជនជាតិអាស៊ីអាគ្នេយ៏វិញ
ដោយសារពួកគេមានជីវភាពក្រក្សត់ ពួកយើងក៍មានចិត្តរើសអើងទៅលើពួកគេ តែតាមពិតទៅមិនថាជាជនជាតិអឺរ៉ុប ជប៉ុន
កូរ៉េរឺអាស៊ីអាគ្នេយ៏នោះទេ ពួកគេមកតៃវ៉ាន់សុទ្ធតែហៅថាសហពន្ធ័ជនបរទេសទាំងអស់
ពួកគេមិនខុសផ្លែកពីពួកយើងឡើយ៕

វប្បធម៌ចម្រុះ គឺត្រូវការយើងទាំងអស់គ្នាគោរពនឹងចូលរួមរីករាយជាមួយគ្នា

បើយោងតាមសហពន្ធ័ជនបរទេសដែលចាក់ឫសនៅតៃវ៉ាន់
រដ្ឋាភិបាលក៍យល់ច្បាស់ដែរថាៈ
សហពន្ធ័ជនបរទេសដែលកើនឡើងជាក្រុមសាសនាទី៥នៅតៃវ៉ាន់
អនាគតក្រោយប្រាកដជានាំមកនូវឥទ្ធិពលភាពធ្ងន់ធ្ងរនៅតៃវ៉ាន់
ដូច្នជហើយសង្ឃឹមថា
នៅតាមរយៈកម្មវិធីគ្រប់យ៉ាងនេះ
និងអាចឱ្យជនជាតិដើមកាន់តែយល់ស្របក្រុមសហពន្ធ័ជនបរទេសទាំងនេះដែលដើម្បីស្នេហា
ដើម្បីសុបិន្តរបស់ពួកគេហើយឆ្លងកាត់ទឹកកាត់សមុទ្រមកកាន់តៃវ៉ាន់។វប្បធម៌ចម្រុះនឹងរឿងព្រេងរបស់ពួកគេនិងអាចគ្រប់គ្រា
ន់ក្នុងជីវភាពនៅតៃវ៉ាន់
ក៍ដោយសារធាតុចម្រុះទាំងនេះ
ក៍បង្កើនឱ្យតៃវ៉ាន់កាន់តែឆបគ្នានឹងកសាងរចនាបទ្ម័ទាសងនេះ
នេះប្រៀបដូចជាប្រសាសន៍របស់អ្នកស្រីជូ
អ៊ីលិនៈ「តៃវ៉ាន់គឺជាទឹកដីដែលប្រកបដោយក្តីអត់អោននឹងគោរពទៅលើវប្បធម៌ចម្រុះ」
នេះហើយជាមូលហេតុដែលធ្វើឱ្យតៃវ៉ាន់មានសម្រស់ល្អប្រសើរយ៉ាងនេះ៕